|
|
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Rodrygo ធ្លាប់បានច្រានចោលសំណើររបស់ក្លឹប Barcelona ហើយស្រវាយក Real Madrid ។ Rodrygo បានពន្យល់ថា៖ “ខ្ញុំបានត្រលប់មកផ្ទះ បន្ទាប់ពីចប់ការប្រកួត។ ខ្ញុំមានអាវមួយពីក្លិប Real Madrid នៅផ្ទះរបស់ខ្ញុំ ហើយឪពុករបស់ខ្ញុំបានចូលទៅក្នុងបន្ទប់ដោយយកអាវនោះមកជាមួយ ហើយអាវមួយទៀតជាអាវ Barcelona ហើយគាត់បានប្រាប់ឱ្យខ្ញុំរើស ហើយខ្ញុំបានរើសយកអាវ Real Madrid”។
គួរបញ្ជាក់ថាឪពុករបស់គេបានព្រមព្រៀងជាមួយ Barcelona មុនទៅហើយ ដោយត្រូវការហត្ថលេខារបស់គេប៉ុណ្ណោះ ដើម្បីសម្រេចការផ្ទេរនេះ។ ប៉ុន្ដែកីឡាករប្រេស៊ីល នៅតែប្រកាន់ជំហរយ៉ាងច្បាស់ចំពោះក្លិបដែលគេពេញចិត្ត គឺ Real Madrid នេះឯង៕
ប្រភព ៖ Football-Espana
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...